Month: January 2022

បុរសម្នាក់សង្ស័យស្រវឹងធ្លាក់ភ្នែកបើករថយន្តសេរីទំនើបបុករថយន្តដឹកខ្សាច់ពីក្រោយបណ្តាលអោយខ្ទេចផ្នែកខាងមុខយ៉ាងដំណ

ភ្នំពេញ-ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២នឹង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពពត៌មាននៅ្កន្លែងកើតហេតុបានអោយដឹងមុនពេលកើតហេតុមានរថយន្តដឹកខ្សាច់មួយគ្រឿងមិនចាំម៉ាកបើកបរទិសដៅពីជើងទៅត្បូងកំពុងបង្អង់ល្បឿនដើម្បីបតចូលការដ្ឋានស្រាប់តែមានបុរសម្នាក់បើករថយន្តសេរីទំនើប ម៉ាក លុចស៊ីស RX450h ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AA-2983 បើកបរក្នុងទិសដៅស្របគ្នាសង្ស័យស្រវឹងស្រាធ្លាក់ភ្នែកក្នុងល្បឿនយ៉ាងលឿន បានបុកពីក្រោយរថយន្តដឹកខ្សាច់បណ្តាលអោយរថយន្តលុចស៊ីសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តដឹកដោយមិនមានរងការខូចខាតក៏បន្តដំណើរបតចូលទៅក្នុងការដ្ឋានបាត់ទៅបន្សល់រថយន្តលុចស៊ីសនៅកណ្តាលផ្លូវ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងមានមេការដំណាងអោយរថយន្តដឹកខ្សាច់មកសម្របសម្រួលជាមួយម្ចាស់រថយន្តលុចស៊ីសនិងមានការសម្របសម្រួលពីសមត្ថកិច្ចមូលដ្ឋានផងទើបម្ចាស់រថយន្តដឹងខ្លួនខុសទើបមិនដេញដោលវែងឆ្ងាយរួចទំនាក់ទំនងរថយន្តស្ទូចដើម្បីស្ទូចយករថយន្តទៅជួសជុលខ្លួនឯង។

លោកឧកញ៉ា សម្បត្តិ បើសិក្ខាសាលា បណ្តុះបណ្តាលដល់សិក្ខាកាមតំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ជាង៣០០នាក់ !

ភ្នំពេញ៖ លោកឧកញ៉ា សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាបណ្តុះបណ្តាលនូវចំណេះជំនាញបន្ថែមដល់សិក្ខាកាមដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅដោយផ្ទាល់ដោយមានអ្នកចូលរួមប្រមាណជាង៣០០នាក់ ។បើតាមប្រសាសន៍លើកឡើងរបស់លោកឧកញ៉ាសម្បត្តិក្នុងសិក្ខាសាលាបានឲ្យដឹងថា គោលបំណងសំខាន់នៅក្នុងសិក្ខាសាលាថ្ងៃនេះ ផ្តោតសំខាន់ទៅលើការផ្តល់នូវចំណេះដឹងបន្ថែមលើការផ្សព្វផ្សាយ ទិចនិក និងវិធីសាស្ត្រសំខាន់ៗសម្រាប់អ្នកលក់ផលិតផលលើបណ្តាញសង្គមនានាមានហ្វេសប៊ុកជាដើម ។ ក្រៅពីនេះសិក្ខាសាលានេះក៏មានគោលបំណងសំខាន់ក្នុងការពង្រឹងនូវស្មារតី និងសមត្ថភាព បន្ថែមទៀតដល់អ្នកចូលរួម និងតំណាងចែកចាយទាំងអស់ដើម្បីទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរឡើងនៅឆ្នាំថ្មីនេះ ។ គេសង្កេតឃើញថាមួយរយៈចុងក្រោយនេះ…

ឈានដល់ការសម្រុះសម្រួលជាផ្លូវការ រវាងបុរី VIP និង អតិថិជន

យោងតាមកំណត់ហេតុប្រជុំ ក្រោយការសម្រុះសម្រួលរវាងបុរី VIP និង អតិថិជន ក្រោមការដឹកនាំរបស់លោកស្រីអភិបាលខណ្ឌដង្កោ គឺបុរីវីអាយភី និង អតិថិជន ដែលមានប្រតិកម្មជុំវិញការសាងសង់មានការយឺតយ៉ាវព្រោះបញ្ហាកូវីត១៩ បានបង្ហាញពីដំណោះស្រាយមួយជាវិជ្ជមានហើយ ដោយឈានដល់ការឯកភាព ក្រោមវត្តមានអភិបាលខ័ណ្ឌដង្កោជាអ្នកដឹកនាំកិច្ចសម្រុះសម្រួល និង ជាសាក្សីផ្ទាល់។ លោក ស៊ុ ស៊ីដេត ប្រធានគ្រប់គ្រងបុរី VIP…

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​រួម​គ្នា​ផ្តល់​​ជំនួយ​​បរិក្ខារ​លាង​ដៃ​​ដល់​សាលារៀនទាំងអស់ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឲ្យ​សិស្សានុសិស្សជាង​​ ៣៩ ០០០ នាក់​អាច​ចូល​រៀន​វិញ​ប្រកប​ដោយ​សុវត្ថិភាព​

រាជធានីភ្នំពេញ៖ នៅ​ថ្ងៃទី​១0 ខែ​មករា​ ឆ្នាំ​២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា រួម​ជា​មួយ​នឹង​​អង្គការ​ភ្លែន​អន្តរជាតិ​​កម្ពុជា​ បានដាក់ចេញជាផ្លូវការនូវការ​​អនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១ ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន…