Sharing


ខេត្តកំពង់ឆ្នាំង ៖ ពិតជាហាមមិនស្តាប់មែន កម្មកររោងចក្រ ប្រុសស្រី០៤នាក់ ចេញពីភ្នំពេញ លួចចូលទៅស្រុកកំណើត នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ត្រូវបានអាជ្ញាធរ នាំយកទៅធ្វើចត្តាឡីស័កនៅសាលារៀនអនុវិទ្យាល័យប្រពៃគិរី ស្រុកជលគីរី នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរមូលដ្ឋាល បានឲ្យដឹងថា អ្នកទាំង៤ដែលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនេះ ទី១- ឈ្មោះទិត្យ មាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ ទី២-ឈ្មោះស្រិន ម៉ារី ភេទស្រីអាយុ ២២ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ ទី៣-ឈ្មោះសួង វិចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ និងទី៤-ឈ្មោះទិត្យ ភ័ស្ភ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ៕


By admin

Leave a Reply

Your email address will not be published. Required fields are marked *