Sharing


ភ្នំពេញ ៖ បុរសកម្មករសំណង់ម្នាក់ តូចចិត្តនិងប្រពន្ធសុំលែងលះ ក៏សម្រេចចិត្តចង.កសម្លាប់ខ្លួន ភ្ជាប់នឹងធ្នឹងដែករោងកម្មករស្នាក់នៅស្លាប់ចោលប្រពន្ធនិងកូនតូចៗ២នាក់ កាលវេលាម៉ោង៥ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចរោងកម្មករ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ផាត រដ្ឋា អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា គាត់បានរស់នៅជាមួយគ្នា១១ឆ្នាំមកហើយ មានកូនប្រុស/ស្រីតូចៗ២នាក់រស់នៅក្នុងបន្ទុក ដោយប្ដីដើរលេងជាមួយមិត្តភ័ក្ដិ ហើយប្រើប្រាស់សារធាតុញៀននិយាយមិនស្ដាប់ គាត់បានសុំលែងលះគ្នា ដើម្បីឲ្យប្ដីកែខ្លួនរយៈពេល៦ខែមកហើយ តេទូរស័ព្ទមកក៏មិនដែលលើក ទើបព្រឹកនេះគេខលទៅប្រាប់ថា ប្ដីរបស់គាត់ចង.កស្លាប់បាត់ទៅហើយ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឆ្នាំខាងលើ បុរសរងគ្រោះបានទៅធ្វើការនៅការដ្ឋានចំការដូង ដោយមានការហូបចុកតិចតួច ហើយបានត្រឡប់មកដេកការដ្ឋាននៅកន្លែងកើតហេតុវិញ នៅវេលាម៉ោង១០យប់ថ្ងៃខែដដែល បានស្រែកហៅកម្មករដេកនៅការដ្ឋានជាមួយគ្នា រួចក៏បានចូលដេករាងៗខ្លួន លុះព្រឹកឡើងក៏ប្រទះឃើញជនរងគ្រោះចង.កស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។ក្រោយមកសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ និងហ៊ុព័ទ្ធខ្សែទាក់ទង់ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការរនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនពិតប្រាកដមែន រួចធ្វើការកំណត់ហេតុប្រគល់សពឲ្យសាច់ញ្ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕


By admin

Leave a Reply

Your email address will not be published. Required fields are marked *