Category: កំសាន្ត និងទេសចរណ៏

ដឹងរឿងនៅពីក្រោយកូនឆ្កែស្អាតៗដែលនាំគ្នាទិញចិញ្ចឹមហើយ អាណិតខ្លោចចិត្តដល់ភាពឈឺចាប់របស់មេកូនឆ្កែទាំងនោះ !

សត្វឆ្កែត្រូវបានគេចាត់ទុកថា ជាសត្វដែលមានចិត្តស្មោះត្រង់បំផុតជាមួយម្ចាស់របស់វា ដែលជាចំ ណុចមួយក្នុងចំណោចចំណុចល្អជាច្រើនទៀតរបស់សត្វឆ្កែដែលធ្វើឲ្យមនុស្សស្រលាញ់ចូលចិត្តយក មកចិញ្ចឹមពិសេសប្រជាពលរដ្ឋនៅក្នុងបណ្តាប្រទេសនៅអឺរ៉ុបស្រលាញ់សត្វឆ្កែដូចជាសាច់ញាតិ ដែលនាំឲ្យមានការបង្កាត់ពូជកូនឆ្កែយកទៅលក់ជាមុខរបរមួយដែលឈ្មួញមួយចំនួនមិនបានព្រួយបារម្ភអំពីសុខភាព ឫ សេរីភាពរបស់សត្វឆ្កែទាំងនោះទេ ។ ពាក់ព័ន្ធនឹងបញ្ហានេះបើតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថាសត្វឆ្កែជាច្រើនក៏កំពុងរង ការ ឈឺចាប់ដោយសារតែភាពឃោរឃៅរបស់មនុស្សមួយចំនួន ។ ក្នុងនោះបើងាកមើលទៅលើវិធីបង្កាត់ពូជកូនឆ្កែរបស់ឈ្មួញ ដើម្បីបានកូនឆ្កែស្អាតៗយកមកលក់ គឺមានភាពខ្មៅងងឹត និងឃោរ ឃៅចំពោះ មេរបស់កូនឆ្កែទាំង នោះខ្លាំងណាស់ដែលអ្នកមួយចំនួនមិនធ្លាប់បានដឹង…