Category: សេដ្ឋកិច្ចអន្តរជាតិ

មឈូសដែលមានតំលៃថោក និងមិនប៉ះពាល់ដល់បរិស្ថាន នៅស្រីលង្កា សម្រាប់អ្នកស្លាប់ដោយសារ Covid ១៩  គឺផលិតពីក្រដាស និងសំណល់កែច្នៃ

ប្រជាពលរដ្ឋកំពុងទទួលរងនូវស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន និងស្ថានភាពនៃការជាប់គាំងដោយសារតែការផ្ទុះឡើងនៃមេរោគ កូវីដ១៩  ខណៈដែលករណីឆ្លងជាង ៤.០០០ ករណី ត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ និងជាង ២០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃនៅស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24 ។ ដើម្បីជួយសម្រួលដល់ការរអាក់រអួលផ្នែកហិរញ្ញវត្ថុ ដែលប្រជាពលរដ្ឋជួបប្រទះ នៅពេលសាច់ញាតិស្លាប់ បន្ថែមពីលើការកាត់បន្ថយការខូចខាតបរិស្ថានដែលបណ្តាលមកពីការកាប់ដើមឈើកំឡុងពេលផលិតមឈូសឈើ ក្រុមប្រឹក្សាក្រុង ដេហ៊ីវ៉ាឡា ភ្នំឡាវីនៀ…

បន្ទាប់ពីមានការបិទធនាគារ ប្រទេស អាហ្វហ្គានីស្ថាន ធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយបានវាយប្រហារ អាហ្វហ្គានីស្ថាន បន្ទាប់ពីការានបិទធនាគារ ។  វិបត្តិដែលរដ្ឋាភិបាល តាលីបង់ មិនមានលទ្ធភាពក្នុងការទប់ទល់ នោះគឺការធ្លាក់ចុះរូបិយប័ណ្ណ អាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យតម្លៃទំនិញឡើងខ្ពស់ និងជួបវិបត្តិសេដ្ឋកិច្ចជាក់ស្តែង។ នេះបលយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24។ អ្នកវិភាគសេដ្ឋកិច្ច ក្នុងប្រទេសមួយនេះបានលើកឡើងថា បច្ចប្បន្ន អាហ្វហ្គានី មានស្ថានភាពក្រីក្រខ្លាំង ហើយប្រជាជនគ្មានការងារធ្វើ ឬប្រភពចំណូលនោះទេ…

កាកសំណល់វត្ថុធាតុដើមកំពុងតែបំពុលបរិស្ថានខ្លាំង និងជាបញ្ហាធំនៅក្នុងប្រទេស ម៉ុងហ្គោលី

តំបន់ Tanneries កំពុងប្រតិបត្តិការយ៉ាងទូលំទូលាយនៅក្នុងប្រទេស ម៉ុងហ្គោលី ហើយបច្ចុប្បន្នមានជាងកាត់ដេរជាង ៣០ នាក់នៅ អ៊ូឡាណាបាតា និង ដឺខាន់ ។ ទន្ទឹមនឹងនេះមានសហគ្រាសធុនតូច និងមធ្យមប្រមាណជាង ១០០ កំពុងផលិត ផលិតផលស្បែក នៅទូទាំងរាជធានី និងខេត្ត។ ប្រហែល ៨០%…

មនុស្សរាប់រយនាក់ចេញតវ៉ានៅតាមដងផ្លូវ បង្ហាញការគាំទ្រពលរដ្ឋប៉ាឡេស្ទីន

ទុយនីស៊ី៖ អក្រុមអ្នកតវ៉ានៅតាមទីក្រុងជាច្រើនក្នុងពិភពអារ៉ាប់បានដើរក្បួន តាមដងផ្លូវ កាលពីថ្ងៃទី១៩ឧសភាម្សិលម៉ិញនេះ ដើម្បីបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន នៅពេលដែលភាពតានតឹងនៅតែបន្តកើនឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស (Hamas) នៅក្នុងតំបន់ហ្គាហ្សា (Gaza) ។ មនុស្សរាប់រយនាក់បានចេញមកធ្វើការតវ៉ានៅតាមដងផ្លូវក្នុងរដ្ឋធានីនៃប្រទេសទុយនីស៊ីដោយបានស្រែកពាក្យស្លោកនានាគាំទ្រពលរដ្ឋប៉ាឡេស្ទីន។ ជាមួយគ្នានេះដែរ ស្ត្រី និងកុមារបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ នៅក្នុងការតវ៉ាដែលរៀបចំឡើងដោយក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah) ដោយក្រុមកុមារបានគូររូបគំនូរដើម្បីគាំទ្រពលរដ្ឋប៉ាឡេស្ទីន។ នៅទីក្រុងតាហ្សី…