Category: ព័ត៌មានអន្តរជាតិ

ម្ចាសហាងលក់ទូរស័ព្ទយំលែងចេញ ដោយសាររងារខ្លាំងពេកកូនចៅដុតភ្លើងកម្ដៅខ្លួន តែបែរជាត្រូវឆេះហាងខ្ទេច

វៀតណាម៖បុគ្គលិកហាងលក់ទូរស័ព្ទមួយកន្លែងបានយកគល់ឈើមកដុតនៅក្នុងហាងក្នុងគោលបំណងដុតឲ្យមានកម្ដៅព្រោះតែសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់១៧អង្សារសេដោយជាហេតុសំណាងអាក្រក់ភ្លេចខ្លួនគល់ឈើបានឆាបឆេះភ្លើងយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យឆេះហាងមួយទាំងមូល ដោយភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរនោះក៏បានស្រែកឆោឡោរត់ចេញមកប្រាប់សមត្ថកិច្ចឲ្យមកជួយធ្វើអន្តរាគមន៌។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន kenh14 ។ អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅហាងលក់ទូរស័ព្ទមួយកន្លែងជាប់ផ្លូវជាតិលេខ១Aក្នុងភូមិTTLimeស្រុកLangGiangខេត្តBacGiangប្រទេសវៀតណាម។ក្រោយទទួលបានដំណឹងឆាបឆេះភ្លាមសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងនិងកម្លាំងទាហានទៅកន្លែងកើតហេតុដើម្បីជួយពន្លត់ភ្លើង។លោកBuiTheVinhប្រធានគណៈកម្មាធិការប្រជាជនក្រុងVoiបាននិយាយថាអគ្គិភ័យនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់បាត់បង់អាយុជីវិតនោះទេប៉ុន្តែទ្រព្យសម្បត្តិនៅក្នុងហាងរួមទាំងផ្ទះត្រូវបានភ្លើងលេបត្របាក់ទាំងស្រុង ៕

ប៉ូលិសស៊ើបអង្កេតវៀតណាម សន្និដ្ឋានថា ករណីស្លាប់កុមារី វ៉ាន់អាន ជាស្នាដៃរបស់ម្តាយចុង

ក្រុងហូជីមិញ ៖ នាយកដ្ឋានប៉ូលីសស៊ើបអង្កេតនៃសង្កាត់ប៊ិញថាញ់ ទីក្រុងហូជីមិញ ទើបតែសម្រេចឃុំខ្លួនបណ្ដោះអាសន្ន លើជនជាប់ចោទឈ្មោះ Vo Nguyen Quynh Trang អាយុ ២៦ឆ្នាំ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ពីបទប្រើប្រាស់អំពើហិង្សាលើកុមារបណ្តាលអោយបាត់បង់ជីវិត ។Trang គឺជា”អនាគតម្តាយចុង” របស់កុមារីរងគ្រោះមានឈ្មោះ N.T.Van…

កុំចង់ខ្លាំងហក់ជាមួយឥណ្ឌា ដាក់គោលដៅដណ្តើម មកុដបវរកញ្ញា សំខាន់ៗ ដែលមាន៧ទម្រង់នៅលើលោកនេះ

ប្រទេសឥណ្ឌា បានធ្វើអោយពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលប្រកួតកម្មវិធីបវរកញ្ញាម្តងៗ ឃើញថាភាគច្រើនទទួលបានភាពជោគជ័យ ឡើងទៅកាន់វគ្គសំខាន់ៗ កម្រអន់ជាងគេ។ មានមកុដ មួយចំនួនមកហើយដែលឥណ្ឌាដណ្តើមបាន និងធ្វើអោយមនុស្សជាតិលើ សាកលលោកភាគច្រើន និយាយថា ប្រកួតជ្រើសរើសនារីកំពូលសម្រស់ មិនឈ្នះឥណ្ឌានោះទេ ព្រោះសម្បូរស្រីស្អាតៗ ប្រកបដោយសមត្ថភាពមកដណ្តើមគ្នា ជែងយកជ័យលាភី។ តេីអ្នកដឹងទេ ឥណ្ឌា គឺជា…

មនុស្ស ២៧នាក់ជាប់ក្នុងអគារភ្លើងឆេះ ក្នុងទីក្រុងអូសាកា សង្ស័យស្លាប់ទាំងអស់

អូសាកា៖ មន្ត្រីពន្លត់អគ្គីភ័យបាននិយាយថា មនុស្សចំនួន ២៧ នាក់ប្រហែលជាបាត់បង់ជីវិត បន្ទាប់ពីអគ្គីភ័យមួយ បានឆាបឆេះអគារគ្លីនិកសុខភាពផ្លូវចិត្តមួយ នៅក្នុងទីក្រុងអូសាការបស់ប្រទេសជប៉ុន នាថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។ រូបភាពតាមទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីអ្នកពន្លត់អគ្គីភ័យរាប់សិបនាក់ កំពុងធ្វើការនៅខាងក្នុង និងខាងក្រៅអគារ បន្ទាប់ពីភ្លើងត្រូវបានពន្លត់។ ផ្នែកខាងក្នុងដែលឆេះនៅជាន់ទី៤ ជាកន្លែងផ្តល់សេវាសុខភាពផ្លូវចិត្ត និងការថែទាំសុខភាពទូទៅ។…